ស្តីពីលក្ខណ:សម្បត្តិស្នាក់នៅ(zairyushikaku)របស់និស្សិតបរទេស

photo

※នេះជាពត៌មាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

អ្នកដែលត្រូវបន្តការសិក្សានៅសាលា

◆អាចពន្យាលក្ខណ:សម្បត្តិស្នាក់នៅជា “ការសិក្សានៅបរទេស(ryugaku)” បាន

-ទោះបីជាផ្លាស់ប្តូរសាលា ក៏អាចពន្យាបានដែរ
-ប្រសិនបើទទួលបានការអនុញ្ញាតលើ “សកម្មភាពក្រៅពីលក្ខណ:សម្បត្តិ(shikakugaikatsudo)” នោះអាចធ្វើការងារក្រៅម៉ោងបានដល់ ២៨ ម៉ោងក្នុង ១សប្តាហ៍
-អ្នកដែលសិក្សានៅសាលាភាសាជប៉ុន អាចបន្តការសិក្សាបាន ទោះជាផុតរយ:ពេល ២ឆ្នាំក៏ដោយ
(ករណីនេះ សូមធ្វើការពន្យាលក្ខណ:សម្បត្តិស្នាក់នៅជា “ការសិក្សានៅបរទេស”)

អ្នកដែលបានបញ្ចប់ការសិក្សា តែមិនអាចត្រឡប់ទៅប្រទេសវិញ

◆អាចប្តូរលក្ខណ:សម្បត្តិស្នាក់នៅទៅជា “សកម្មភាពកំណត់ជាក់លាក់(tokuteikatsudo)(រយ:ពេល ៦ខែ)”

-អ្នកចង់ធ្វើការ អាចធ្វើការក្រៅម៉ោងបាន ២៨ម៉ោងក្នុង ១សប្តាហ៍
 (មិនចាំបាច់មានការអនុញ្ញាតលើ “សកម្មភាពក្រៅពីលក្ខណ:សម្បត្តិ” ទេ)
-អ្នកដែលបានប្តូរលក្ខណ:សម្បត្តិស្នាក់នៅពី “ការសិក្សានៅបរទេស” ទៅជា “ការស្នាក់នៅរយ:ពេលខ្លី(tankitaizai” ឬ “សកម្មភាពកំណត់ជាក់លាក់(រយ:ពេល ៦ខែ・មិនអាចធ្វើការងារបាន)” ហើយក៏ដោយ ក៏អាចផ្លាស់ប្តូរបានទៀតដែរ
-គ្រូសារនិស្សិតបរទេស ឬគ្រួសារអតីតនិស្សិតបរទេស ក៏អាចប្តូរលក្ខណ:សម្បត្តិស្នាក់នៅ បានដែរ

◆អ្នកដែលនៅមានលក្ខណ:សម្បត្តិស្នាក់នៅជា “ការសិក្សានៅបរទេស” ហើយទទួលបានការអនុញ្ញាតលើ “សកម្មភាពក្រៅពីលក្ខណ:សម្បត្តិ” ទោះជាបានបញ្ចប់ការសិក្សាក៏ដោយ ក៏អាចធ្វើការងារក្រៅម៉ោងបាន ២៨ម៉ោង ក្នុង១សប្តាហ៍ដែរ

អ្នកដែលទទួលបានការងារនៅប្រទេសជប៉ុនក្រោយបញ្ចប់ការសិក្សា

◆ប្រសិនបើបំពេញលក្ខខណ្ឌ អាចប្តូរលក្ខណ:សម្បត្តិស្នាក់នៅទៅជា “វិស្វកម្ម・មនុស្សសាស្ត្រ・សេវាកម្មអន្តរជាតិ(gijyutsu jinbunchishiki kokusaigyomu)” បាន

អ្នកដែលចង់ស្វែងរកការងារនៅប្រទេសជប៉ុនក្រោយបញ្ចប់ការសិក្សា

(※សម្រាប់អ្នកដែលបញ្ចប់កម្រិតសាកលវិទ្យាល័យ សាលាជំនាញជាន់ខ្ពស់ សាលាជំនាញ ប៉ុណ្ណោះ)

◆ប្តូរលក្ខណ:សម្បត្តិស្នាក់នៅទៅជា “សកម្មភាពកំណត់ជាក់លាក់” ហើយអាចធ្វើសកម្មភាពស្វែងរកការងារបានរយ:ពេល ១ឆ្នាំ ក្រោយបញ្ចប់ការសិក្សា

-ប្រសិនបើធ្វើការពន្យាទៀត អាចបន្តសកម្មភាពស្វែងរកការងារនៅជប៉ុនបាន ទោះជាផុតរយ:ពេល១ឆ្នាំក៏ដោយ
-ប្រសិនបើទទួលបានការអនុញ្ញាតលើ “សកម្មភាពក្រៅពីលក្ខណ:សម្បត្តិ” នោះអាចធ្វើការងារក្រៅម៉ោងបាន ២៨ ម៉ោងក្នុង ១សប្តាហ៍

ស្ថាប័នដែលអាចពិភាក្សាអំពី លក្ខណ:សម្បត្តិស្នាក់នៅ បានជាច្រើនភាសា

សមាគមវប្បធម៌តំបន់ (chiekikokusaikakyokai)
http://www.clair.or.jp/j/multiculture/association/consultation_list.html
សេវាទូរស័ព្ទយ៉ូរីសូយ (yorisoi hotline)
https://www.since2011.net/yorisoi/

ឯកសារយោង

“ការកំណត់ទាក់ទងជនបរទេសដែលមានផលវិបាកក្នុងការត្រលប់ទៅប្រទេសកំណើត”
(ការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស កែសម្រួលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០)
http://www.moj.go.jp/isa/content/930005847.pdf
→ភាសាផ្សេងៗ សូមចុចទីនេះ
http://www.moj.go.jp/isa/nyuukokukanri01_00155.html

“ស្តីពីការកំណត់ទាក់ទងនឹងការដាក់ពាក្យស្នើសុំការស្នាក់នៅ ពីអ្នកស្នាក់នៅរយ:ពេលវែង និងមធ្យម និងអតីតអ្នកស្នាក់នៅរយ:ពេលវែង និងមធ្យមដែលមានផលវិបាកក្នុងការត្រលប់ទៅប្រទេសវិញដោយសារឥទ្ធិពលនៃជម្ងឺកូវីដ”
(ការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស កែសម្រួលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០)
http://www.moj.go.jp/content/001320105.pdf

“ស្តីពីដំណោះស្រាយសម្រាប់និស្សិតបរទេសដែលទទួលរងឥទ្ធិលពលនៃការរីករាលដាលជម្ងៃកូវីដ”
(ការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស កែសម្រួលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០)
http://www.moj.go.jp/content/001318472.pdf