ការចាក់វ៉ាក់សាំងសម្រាប់អ្នកស្នាក់នៅរយៈពេលខ្លី និងអ្នកដែលត្រូវបានដោះលែងជាបណ្តោះអាសន្នជាដើម

អ្នកស្នាក់នៅរយៈពេលខ្លី អ្នកដែលត្រូវបានដោះលែងជាបណ្តោះអាសន្ន និងអ្នកកំពុងដាក់ពាក្យសុំដោះលែងជាបណ្តោះអាសន្ន ក៏អាចទទួលបានការចាក់វ៉ាក់សាំងដែរ។
ការចាក់វ៉ាក់សាំង គឺឥតគិតថ្លៃ។

១. ទៅទទួលយកប័ណ្ណចាក់វ៉ាក់សាំង

សូមទៅពិភាក្សាជាមួយសាលាក្រុងនៅតំបន់ដែលអ្នករស់នៅ ដើម្បីទទួលបានប័ណ្ណវ៉ាក់សាំង។

・សម្រាប់អ្នកមានលក្ខខណ្ឌស្នាក់នៅ(ហ្សៃរ្យឺ ស៊ីកាគឹ)រយៈពេល ៣ខែ ឬតិចជាងនេះ, អ្នក “ការទូត(ហ្គៃកូ)” និង “ផ្លូវការ(ខូយ៉ូ)” និង “ស្នាក់នៅរយៈពេលខ្លី(ថាន់គិថៃហ្សៃ)”
(ករណីត្រូវស្នាក់នៅជប៉ុនលើលពី ៣ខែ ដោយមិនអាចត្រឡប់ទៅប្រទេសកំណើតបានដោយសារកូវីដ១៩)

អ្នកនឹងទទួលបានលិខិតជូនដំណឹងដូចខាងក្រោម ពីការិយាល័យគ្រប់គ្រងការស្នាក់នៅ និងការចេញចូលប្រទេស

card1

card2

①លិខិតជូនដំណឹង
②ឯកសារបញ្ជាក់អត្តសញ្ញាណ (លិខិតឆ្លងដែនជាដើម)
សូមយកឯកសារទាំង២ខាងលើ ទៅកាន់សាលាក្រុង។ប្រសិនបើមិមានលិខិតជូនដំណឹងទេ សូមយកឯកសារខាងក្រោមទៅជាមួយ។
①ឯកសារដែលបង្ហាញពីទីកន្លែងស្នាក់នៅ(សំបុត្របង់ថ្លៃទឹក ភ្លើងជាដើម)
②ឯកសារបញ្ជាក់អត្តសញ្ញាណ (លិខិតឆ្លងដែនជាដើម)

អ្នកនៅក្នុងការដោះលែងបណ្តោះអាសន្ន

①លិខិតអនុញ្ញាតដោះលែងបណ្តោះអាសន្ន ឬលិខិតជូនដំណឹងពីការដោះលែងបណ្តោះអាសន្នពីស្ថាប័នអន្តោប្រវេសន៍នៅតាមតំបន់នីមួយៗ
②ឯកសារបញ្ជាក់អត្តសញ្ញាណ (លិខិតឆ្លងដែនជាដើម)
សូមយកឯកសារទាំង២ខាងលើ ទៅកាន់សាលាក្រុង។

អ្នកកំពុងដាក់ពាក្យសុំការអនុញ្ញាតដោះលែងជាបណ្តោះអាសន្ន

①ឯកសារដែលបង្ហាញពីទីកន្លែងស្នាក់នៅ(សំបុត្របង់ថ្លៃទឹក ភ្លើងជាដើម)
②ឯកសារបញ្ជាក់អត្តសញ្ញាណ (លិខិតឆ្លងដែនជាដើម)
សូមយកឯកសារទាំង២ខាងលើ ទៅកាន់សាលាក្រុង។

km

※ឯកសារចាំបាច់ដើម្បីទទួលបានប័ណ្ណចាក់វ៉ាក់សាំង អាចខុសគ្នាទៅតាមតំបន់នីមួយៗ។ ពត៌មានលម្អិត សូមសាកសួរទៅកាន់សាលាក្រុង។
※ទោះបីជាមិនអាចរៀបចំឯកសារ①និង②ខាងលើបានក៏ដោយ សូមទៅប្រឹក្សាជាកន្លែងប្រឹក្សា ឬសាលាក្រុងជាមុនសិន។

២. ធ្វើការកក់ដើម្បីចាក់វ៉ាក់សាំង

សូមធ្វើការកក់តាមរយៈគេហទំព័រសម្រាប់កក់ ឬតាមទូរស័ព្ទ។
វិធីក្នុងការកក់ មានសរសេរនៅក្នុងគេហទំព័រខាងក្រោម។

https://tcc117.jp/facil/covid-ml-info/km/%e1%9e%9b%e1%9f%86%e1%9e%a0%e1%9e%bc%e1%9e%9a%e1%9e%93%e1%9f%83%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%91%e1%9e%91%e1%9e%bd%e1%9e%9b%e1%9e%9c%e1%9f%89%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%9f%e1%9e%b6%e1%9f%86/

ពត៌មានលម្អិត សូមសាកសួរទៅកាន់សាលាក្រុង។

៣. កន្លែងប្រឹក្សាទាក់ទងនឹងការចាក់វ៉ាក់សាំង

ក្នុងករណីមានបញ្ហាក្នុងការទទួលការចាក់វ៉ាក់សាំង៖

・មជ្ឈមណ្ឌលប្រឹក្សាវ៉ាក់សាំងកូវីដ១៩សម្រាប់ជនបរទេស (រៀបចំដោយ CINGA)
០៣-៦២៦១-៦៣៥៦
ពេលព្រឹកម៉ោង ១០ ដល់ ម៉ោង ៤ រសៀល ថ្ងៃច័ន្ទ ដល់សុក្រ
(សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ)
※ភាសាដែលប្រើប្រាស់ គឺភាសាជប៉ុនស្រួលៗ ប៉ុន្តែប្រសិនបើត្រូវការភាសាផ្សេងទៀត ក៏មានផ្តល់ជូនផងដែរ។
គេហទំព័រណែនាំ៖
https://www.cinga.or.jp/2108/(ភាសាជប៉ុន・អង់គ្លេស・វៀតណាម)
https://www.cinga.or.jp/2167/(ភាសាជប៉ុនតែមួយគត់ / មានសរសេរពីបញ្ជីកន្លែងប្រឹក្សាតាមតំបន់ផងដែរ)

・សមាគមទំនាក់ទំនងអន្តរជាតិនៅតាមតំបន់ដែលអ្នកស្នាក់នៅជាដើម
អាចស្វែងរកបានតាមគេហទំព័រខាងក្រោម៖
ភាសាជប៉ុន:
http://www.clair.or.jp/j/multiculture/association/consultation_list.html
ភាសាអង់គ្លេស:http://www.clair.or.jp/e/multiculture/tagengo/consultation-centers.html

・ផ្នែកជំនួយ FRESC (ការិយាល័យគ្រប់គ្រងការស្នាក់នៅ និងការចេញចូលប្រទេស)
០១២០-៧៦-២០២៩
ពេលព្រឹកម៉ោង ៩ ដល់ ម៉ោង ៥ រសៀល ថ្ងៃច័ន្ទ ដល់សុក្រ
(សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ)
ភាសារួមមាន៖ ភាសាជប៉ុនស្រួលៗ・ភាសាអង់គ្លេស・ភាសាចិន(ងាយ និងពុម្ព)・ភាសាកូរ៉េ・ភាសាអេស្ប៉ាញ ・ភាសាប៉ទុយហ្កាល់・ភាសាវៀតណាម・ភាសានេប៉ាល់・ភាសាថៃ・ភាសាឥណ្ឌូនេស៊ី・ភាសាតាហ្កាឡុក・ភាសាមីយ៉ាន់ម៉ា・ភាសាខ្មែរ・ភាសាម៉ុងហ្គោល・ភាសាបារាំង・ភាសាស៊ីងហារ៉ា・ភាសាអ៊ូរុឌូ・ភាសាបេងហ្គាល់
※ដំបូងសូមនិយាយភាសាជប៉ុនស្រួលៗ បន្ទាប់មកអ្នកបកប្រែនឹងចូលរួមតាមភាសាខាងលើ ដើម្បីប្រឹក្សាជូន។

សម្រាប់ការកក់៖
សូមពិភាក្សាជាមួយសាលាក្រុងនៅតំបន់ដែលអ្នកស្នាក់នៅ

《 ប្រភព និងឯកសារយោង 》
「FRESC多言語ワクチン接種サポート」(出入国在留管理庁)
https://www.moj.go.jp/isa/support/portal/vaccine_covid19.html
出入国在留管理庁から送るはがき
https://www.moj.go.jp/isa/content/001357058.pdf

「入管法等の規定により本邦に在留することができる外国人以外の在留外国人に対する新型コロナウイルス感染症に係る予防接種について」(厚生労働省)
https://www.mhlw.go.jp/content/000763148.pdf

「【特別転載】新型コロナウイルス感染症のワクチン接種の外国人に対する取り扱いについて」(特定非営利活動法人 移住者と連帯する全国ネットワーク)
https://migrants.jp/news/blog/20210803.html

「CINGA主催 外国人新型コロナワクチン相談センター」(CINGA)
https://www.cinga.or.jp/2108/

「ワクチンをうけたい あなたのまちの外国人相談」(CINGA)
https://www.cinga.or.jp/2167/

この記事を他の言語で見る
アラビア語 インドネシア語 英語
韓国語 クメール語 スペイン語
タイ語 タガログ語 中国語
ネパール語 ビルマ語 フランス語
ベトナム語 ペルシア語 ポルトガル語
マレー語 モンゴル語 ロシア語
ベトナム語 日本