ស្តីពីលក្ខណ:សម្បត្តិស្នាក់នៅ(zairyushikaku)របស់កម្មសិក្សាការីបច្ចេកទេសជំនាញ

airplane

*នេះជាពត៌មាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

អ្នកដែលមិនអាចត្រឡប់ទៅប្រទេស/អ្នកដែលមិនអាចបន្តកម្មសិក្សា

●អ្នកដែលមិនអាចត្រឡប់ទៅប្រទេស

◆អាចប្តូរលក្ខណ:សម្បត្តិស្នាក់នៅទៅជា “សកម្មភាពកំណត់ជាក់លាក់(tokuteikatsudo)(រយ:ពេល ៦ខែ・អាចធ្វើការងារបាន)”“សកម្មភាពកំណត់ជាក់លាក់(រយ:ពេល ៦ខែ・មិនអាចធ្វើការងារបាន)” បាន

-អ្នកដែលមានស្ថានភាពមិនអាចត្រឡប់ទៅវិញនៅតែបន្ត អាចធ្វើការពន្យាលក្ខណ:សម្បត្តិស្នាក់នៅបាន

អ្នកដែលអាចប្តូរទៅជា “សកម្មភាពកំណត់ជាក់លាក់(រយ:ពេល ៦ខែ・អាចធ្វើការងារបាន)” មានតែអ្នកដែលធ្វើកម្មសិក្សាដដែលដូចមុន ឬការងារដែលមានខ្លឹមសារទាក់ទង តែប៉ុណ្ណោះ។ (អាចប្តូរក្រុមហ៊ុនបាន)
ទោះជាប្តូរជា “សកម្មភាពកំណត់ជាក់លាក់(រយ:ពេល ៦ខែ・មិនអាចធ្វើការងារបាន) ក៏ដោយ ក៏អាចរកការងារថ្មីបានដែរ។
ករណីរកការងារបាន អាចប្តូរលក្ខណ:សម្បត្តិស្នាក់នៅ ទៅជា “សកម្មភាពកំណត់ជាក់លាក់(រយ:ពេល ៦ខែ・អាចធ្វើការងារបាន)
●អ្នកដែលមិនអាចធ្វើការនៅកន្លែងដដែលបាន
●អ្នកដែលមិនអាចត្រឡប់ទៅប្រទេសវិញបានក្រោយបញ្ចប់កម្មសិក្សាបច្ចេកទេស

◆ករណីមិនអាចរកបានកន្លែងកម្មសិក្សាថ្មី
អាចប្តូរលក្ខណ:សម្បត្តិស្នាក់នៅទៅជា “សកម្មភាពកំណត់ជាក់លាក់(រយ:ពេលយ៉ាងយូរ ១ឆ្នាំ・អាចធ្វើការងារបាន)”

-អាចធ្វើការងារផ្សេងពីកម្មសិក្សាមុនបាន(បានតែក្នុងចំណោមការងារទាំង ១៤ ដូចជាការថែទាំ កសិកម្ម ជាដើមប៉ុណ្ណោះ)

*មានលក្ខខណ្ឌមួយចំនួន ដូចជាសម្រាប់តែអ្នកដែលបន្តការងារដើម្បីទទួលបានបច្ចេកទេសធ្វើការនៅក្នុងលក្ខណ:សម្បត្តិស្នាក់នៅ ជា “ពលករជំនាញ(tokuteigino)” ជាដើម។

គេហទំព័រខាងក្រោម មានពន្យល់ជាច្រើនភាសា។
http://www.moj.go.jp/isa/nyuukokukanri14_00008.html
(ភាសាជប៉ុន ភាសាជប៉ុនងាយៗ អង់គ្លេស ចិន វៀតណាម តាហ្គាឡូហ្គឹ ប៉ទុយហ្កាល់ នេប៉ាល់ ឥណ្ឌូនេស៊ី អេស្ប៉ាញ)

អ្នកដែលបន្តកម្មសិក្សានៅប្រទេសជប៉ុន

●អ្នកដែលមិនអាចប្តូរទៅកម្មសិក្សាកម្រិតបន្ទាប់ដោយសារមិនអាចប្រលងកម្មសិក្សាបច្ចេកទេសបាន

◆អាចប្តូរលក្ខណ:សម្បត្តិស្នាក់នៅទៅជា “សកម្មភាពកំណត់ជាក់លាក់(រយ:ពេល ៤ខែ・អាចធ្វើការងារបាន)” រហូតដល់អាចដាក់ពាក្យប្រលងដើម្បីប្តូរកម្រិតបាន

*សម្រាប់តែករណីដែលធ្វើការងារដដែល នៅកន្លែងដដែលដូចពីមុនតែប៉ុណ្ណោះ

●អ្នកដែលបញ្ចប់ “កម្មសិក្សាបច្ចេកទេស(ginojishu)កម្រិត ២ និង ៣” តែមិនទាន់បានត្រៀមប្តូរទៅជា “ពលករជំនាញកម្រិត ១”

◆ក្នុងអំឡុងពេលត្រៀម អាចប្តូរលក្ខណ:សម្បត្តិស្នាក់នៅទៅជា “សកម្មភាពកំណត់ជាក់លាក់(រយ:ពេល ៤ខែ・អាចធ្វើការងារបាន)”

(អ្នកដែលត្រៀមរួចរាល់ អាចប្តូរលក្ខណ:សម្បត្តិស្នាក់នៅទៅជា “ពលករជំនាញកម្រិត ១” បាន)
*សម្រាប់តែករណីដែលធ្វើការងារដដែល នៅកន្លែងដដែលដូចពីមុនតែប៉ុណ្ណោះ

●អ្នកបានបញ្ចប់ “កម្មសិក្សាបច្ចេកទេសកម្រិត ២” ហើយចង់បន្តទៅ
“កម្មសិក្សាបច្ចេកទេសកម្រិត ៣”

◆អាចប្តូរលក្ខណ:សម្បត្តិស្នាក់នៅទៅជា “កម្មសិក្សាបច្ចេកទេសកម្រិត ៣” បាន។

*សម្រាប់តែករណីដែលក្រុមត្រួតពិនិត្យ (kanridantai)(ក្រុមដែលជួយជ្រោមជ្រែងកម្មសិក្សា) ឬ ក្រុមហ៊ុនដែលធ្វើកម្មសិក្សា ទទួលស្គាល់ថា “និទ្ទេសA(ល្អណាស់)” តែប៉ុណ្ណោះ។ សូមសាកសួរទៅកាន់ក្រុមហ៊ុន និងក្រុមត្រួតពិនិត្យ។

ស្ថាប័នដែលអាចពិភាក្សាអំពី លក្ខណ:សម្បត្តិស្នាក់នៅ បានជាច្រើនភាសា

សមាគមវប្បធម៌តំបន់ (chiekikokusaikakyokai)
http://www.clair.or.jp/j/multiculture/association/consultation_list.html
សេវាទូរស័ព្ទយ៉ូរីសូយ (yorisoi hotline)
https://www.since2011.net/yorisoi/
អង្គការកម្មសិក្សាការីបរទេស ពិភាក្សាជាភាសាកំណើតបាន
https://www.otit.go.jp/

ឯកសារយោង

“ការកំណត់ទាក់ទងជនបរទេសដែលមានផលវិបាកក្នុងការត្រលប់ទៅប្រទេសកំណើត”
(ការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស កែសម្រួលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០)
http://www.moj.go.jp/isa/content/930005847.pdf
→ភាសាផ្សេងៗ សូមចុចទីនេះ
http://www.moj.go.jp/isa/nyuukokukanri01_00155.html

“ស្តីពីការកំណត់ទាក់ទងនឹងការដាក់ពាក្យស្នើសុំការស្នាក់នៅ ពីអ្នកស្នាក់នៅរយ:ពេលវែង និងមធ្យម និងអតីតអ្នកស្នាក់នៅរយ:ពេលវែង និងមធ្យមដែលមានផលវិបាកក្នុងការត្រលប់ទៅប្រទេសវិញដោយសារឥទ្ធិពលនៃជម្ងឺកូវីដ”
(ការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស កែសម្រួលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០)
http://www.moj.go.jp/content/001320105.pdf

“ស្តីពីការកំណត់អំពីការដាក់ពាក្យសុំស្នាក់នៅរបស់កម្មសិក្សាការីដែលទទួលរងឥទ្ធិពលនៃការរីករាលដាលជម្ងឺកូវីដ”
(ការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស កែសម្រួលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០)
http://www.moj.go.jp/content/001317458.pdf

“សេចក្តីជូនដំណឹងពីការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស(អន្តោប្រវេសន៍Immigration Services Agency)ទៅកាន់កម្មសិក្សាការី”
(ការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស កែសម្រួលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០)
http://www.moj.go.jp/content/001318821.pdf

“ការណែនាំពីជំនួយបន្តការងារចំពោះជនបរទេសដែលត្រូវបានបញ្ឈប់ពីការងារជាអាទិ៍” (ការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស)
http://www.moj.go.jp/content/001328029.pdf
→ភាសាផ្សេងៗ សូមចុចទីនេះ
http://www.moj.go.jp/isa/nyuukokukanri14_00008.html

この記事を他の言語で見る
英語 中国語 ベトナム語
タガログ語 インドネシア語 ネパール語
タイ語 ビルマ語 クメール語
モンゴル語 日本