កន្លែងពិភាក្សានៅពេលមានបញ្ហា (ជីវភាពទូទៅ ការងារ ប្រាក់កាក់ លក្ខណ:សម្បត្តិស្នាក់នៅ)

អាចពិភាក្សាពីរឿងដែលមិនយល់ ឬបញ្ហាដែលកើតមានក្នុងជីវភាពនៅប្រទេសជប៉ុន
ដូចជា មានបញ្ហាក្នុងជីវភាពដោយសារគ្មានប្រាក់ មានការបារម្មណ៍ផ្នែកផ្លូវចិត្ត
មិនយល់ពីការបង់ពន្ធ ប្រាក់សោធននិវត្តន៍ ថ្លៃធានារ៉ាប់រងជាដើម។

នៅទីនេះ យើងនឹងណែនាំពីកន្លែងដែលអាចប្រើប្រាស់ភាសាខ្មែរបាន។
ការណែនាំពីកន្លែងដែលអាចប្រើប្រាស់ភាសាផ្សេង គឺ → https://tcc117.jp/facil/consult.html

●តុជំនួយ របស់មជ្ឈមណ្ឌលជំនួយជនបរទេស (FRESC)(ទូរស័ព្ទ)

អាចពិភាក្សាពីបញ្ហាដែលមានដោយសារឥទ្ធិពលនៃជម្ងឺកូវីដ១៩។
លេខទូរស័ព្ទ:0120-76-2029(ឥតគិតថ្លៃ)
ថ្ងៃច័ន្ទ~ថ្ងៃសុក្រ ព្រឹកម៉ោង 9:00~ល្ងាចម៉ោង 5:00
(សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ)

នៅក្នុងគេហទំព័រខាងក្រោម ក៏មានការពន្យល់ផងដែរ។
http://www.moj.go.jp/isa/content/930006212.pdf

●សមាគមទំនាក់ទំនងអន្តរជាតិតាមតំបន់ដែលនៅជិតលោកអ្នក

អាចស្វែងរកតាមគេហទំព័រខាងក្រោមបាន។
(សមាគមទំនាក់ទំនងអន្តរជាតិនៃអាជ្ញាធរតំបន់ / បញ្ជីជាភាសាជប៉ុន និងអង់គ្លេស)
បញ្ជីជាភាសាជប៉ុន
http://www.clair.or.jp/j/multiculture/association/consultation_list.html
បញ្ជីជាភាសាអង់គ្លេស
http://www.clair.or.jp/e/multiculture/tagengo/consultation-centers.html
※ភាសាដែលអាចប្រើប្រាស់បាន ខុសគ្នាទៅតាមកន្លែង។

●កន្លែងពិភាក្សា ដូចជាអង្គការក្រៅរដ្ឋាភិបាលដែលនៅជិតលោកអ្នក

អាចស្វែងរកតាមគេហទំព័រខាងក្រោមបាន។
(បណ្តាញទំនាក់ទំនងអន្តោប្រវេសណ៍ / បញ្ជីជាភាសាជប៉ុន និងអង់គ្លេស ជាមួយគ្នា)
https://migrants.jp/network.html
※ភាសាដែលអាចប្រើប្រាស់បាន ខុសគ្នាទៅតាមកន្លែង។

ករណីចង់ពិភាក្សាលម្អិតបន្ថែម យើងមានកន្លែងពិភាក្សាខ្លឹមសារផ្សេងៗដូចខាងក្រោម។

【ពេលគ្មានការងារដោយសារបាត់បង់ការងារ ពេលមានបញ្ហានៅកន្លែងធ្វើការ】
・ពេលចង់ពិភាក្សាពីលក្ខខណ្ឌការងារជាដើម ជាពិសេស

●សេវាកម្មពិគ្រោះយោបល់តាមទូរស័ព្ទសម្រាប់ពលករបរទេស
(ក្រសួងការងារ) (ទូរស័ព្ទ)

ទូរស័ព្ទ:0570-001-716 (ត្រូវចំណាយថ្លៃទូរស័ព្ទ)
ថ្ងៃពុធ ព្រឹកម៉ោង 10:00〜ល្ងាចម៉ោង 3:00 (លើកលែងម៉ោងថ្ងៃត្រង់〜ថ្ងៃម៉ោង1:00)
(សម្រាកថ្ងៃចុងឆ្នាំនិងដើម)

●លេខទូរស័ព្ទទាន់ហេតុការណ៍សម្រាប់ពិគ្រោះយោបល់ពីស្តង់ដារការងារ
(ក្រសួងការងារ) (ទូរស័ព្ទ)

ទូរស័ព្ទ:0120-613-804 (ឥតគិតថ្លៃ)
ថ្ងៃច័ន្ទ (ថ្ងៃធ្វើការ) ល្ងាចម៉ោង 5:00〜ល្ងាចម៉ោង 10:00/
ថ្ងៃច័ន្ទ (ថ្ងៃបុណ្យ) ថ្ងៃសៅរ៍ ព្រឹកម៉ោង 9:00〜ល្ងាចម៉ោង 9:00
(សម្រាកថ្ងៃចុងឆ្នាំនិងដើម)

●ការិយាល័យដែលទទួលពិភាក្សាពីពលករជនបរទេសតាមតំបន់ដែលអ្នករស់នៅ

អាចស្វែងរកបានតាមតំណខាងក្រោម។
https://www.check-roudou.mhlw.go.jp/pdf/foreigner_khm.pdf

ស្តីពីការពិភាក្សាទាក់ទងនឹងលក្ខខណ្ឌការងារជាដើម មានពន្យល់ក្នុងគេហទំព័រខាងក្រោម។
https://www.check-roudou.mhlw.go.jp/soudan/foreigner_khm.html

・ពេលមានបញ្ហាក្នុងការហ្វឹកហ្វឺនជំនាញ

●អង្គការហ្វឹកហ្វឺនជំនាញសម្រាប់ជនបរទេស (OTIT) ការពិភាក្សាជាភាសាកំណើត
(គេហទំព័រ ទូរស័ព្ទ សំបុត្រ)

ការពិភាក្សាតាមគេហទំព័រ:ប្រើបាន 24 ម៉ោង (ឆ្លើយតបនៅម៉ោងពិភាក្សាតាមទូរស័ព្ទ)។

ទូរស័ព្ទ:0120-250-366 (ឥតគិតថ្លៃ)
ថ្ងៃព្រហស្បតិ៍ ព្រឹកម៉ោង 11:00~ល្ងាចម៉ោង 7:00 (សម្រាកថ្ងៃចុងឆ្នាំនិងដើម)

សំបុត្រ:សូមសរសេរពីរឿងដែលចង់ពិភាក្សា និងទំនាក់ទំនងរបស់លោកអ្នក និងមធ្យោបាយទាក់ទងដែលលោកអ្នកចង់ បាន រួចផ្ងើទៅកាន់អាសយដ្ឋានខាងក្រោម។

Support Division, Technical Intern Training Department
Organization for Technical Intern Training
3F LOOP-X Building
3-9-15, Kaigan, Minato-ku, Tokyo
108-0022

នៅក្នុងគេហទំព័រខាងក្រោម ក៏មានការពន្យល់ផងដែរ។
https://www.support.otit.go.jp/soudan/kh/

この記事を他の言語で見る
インドネシア語 英語 韓国語
スペイン語 タイ語 タガログ語
中国語 ネパール語 ビルマ語
ベトナム語 ポルトガル語 クメール語
日本語